សន្ធិសញ្ញានេះគឺជាកិច្ចព្រមព្រៀងផ្លូវការរវាងរដ្ឋាភិបាល
រដ្ឋវិចថូរៀ និងសហគមន៍ជនជាតិដើម Aboriginal។ វាជាមធ្យោបាយមួយដើម្បី៖
- ទទួលស្គាល់ និងគោរពប្រវត្តិសាស្ត្រ និងវប្បធម៌ របស់ជនជាតិដើម Aboriginal។
- ផ្តល់ឱ្យជនជាតិដើម Aboriginal មានឥទ្ធិពល បន្ថែមទៀតនៅក្នុងការសម្រេចចិត្តនានាដែលប៉ះពាល់ដល់ពួកគេ។
- បង្កើតអនាគតមួយប្រកបដោយភាពយុត្តិធម៌ថែមទៀតសម្រាប់មនុស្សគ្រប់គ្នានៅក្នុងរដ្ឋវិចថូរៀ។
ដំណើរឆ្ពោះទៅកាន់សន្ធិសញ្ញា
អស់រយៈពេលជាយូរមកហើយ ប្រជាជាតិដំបូងមិនបាន ចូលរួមក្នុងការបង្កើតច្បាប់ និងគោលនយោបាយនានា ដែលទាក់ទងនឹងពួកគេទេ។
គណៈកម្មការយុត្តិធម៌ Yoorrook ដែលជាការស៊ើបអង្កេត ជាផ្លូវការលើការនិយាយការពិតមួយបានប្រមូលរឿងរ៉ាវ នៃភាពអយុត្តិធម៌និងជួយមនុស្សឱ្យយល់អំពី បទពិសោធន៍របស់ប្រជាជាតិដំបូងនៅក្នុងរដ្ឋវិចថូរៀ។
សន្ធិសញ្ញានេះគឺជាមធ្យោបាយមួយដើម្បីបង្កើតនូវការ
ផ្លាស់ប្តូរពិតប្រាកដ ដើម្បីឱ្យប្រជាជាតិដំបូងមានឥទ្ធិពល បន្ថែមទៀតអំពីបញ្ហានានាដែលប៉ះពាល់ដល់សហគមន៍
របស់ពួកគេ។
នៅរដ្ឋវិចថូរៀ យើងបានធ្វើការលើសន្ធិសញ្ញានេះ អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។ យើង បាន រៀបចំដាក់ជា គ្រឹះ ដ៏ រឹងមាំមួយ។
សន្ធិសញ្ញានេះគឺជាគន្លឹះក្នុងការធ្វើឱ្យប្រាកដថា ពលរដ្ឋវិចថូរៀទាំងអស់មានឱកាសដូចគ្នា។
នៅពេលដែលប្រជាជាតិដំបូង ដឹកនាំនៅក្នុងវិធីរៀបចំ គោលនយោបាយ និងដំណោះស្រាយនានា នោះយើងទទួល បានលទ្ធផលកាន់តែប្រសើរ។
តើ Gellung Warl ជាអ្វី?
សេចក្ដីព្រាងច្បាប់ស្ដីពីសន្ធិសញ្ញានៅទូទាំងរដ្ឋឆ្នាំ 2025 នឹងបង្កើតស្ថាប័នថ្មីមួយឈ្មោះ Gellung Warl (Gullung-Warl មកពីភាសា Gunaikurnai)។ Gellung Warl នឹង៖
- ត្រូវបានបង្កើតឡើងដោយអ្នកតំណាងប្រជាជាតិដំបូងដែលត្រូវបានជ្រើសរើស។
- ជួយណែនាំលើការសម្រេចចិត្តនានារបស់រដ្ឋាភិ
បាលដែលប៉ះពាល់ដល់សហគមន៍ប្រជាជាតិដំបូង - លើកកម្ពស់ការផ្សព្វផ្សាយប្រាប់ការពិត ការជាផ្សះ និងការអប់រំ
- ធ្វើការដោយឯករាជ្យ ប៉ុន្តែនឹងមិនមានអំណាច ក្នុងការផ្លាស់ប្តូរច្បាប់ ឬរារាំងការសម្រេចចិត្ត នានារបស់រដ្ឋាភិបាលទេ។
Gellung Warl ត្រូវបានវិវឌ្ឍន៍ចេញពីសភាប្រជាជាតិដំបូង ដែលទទួលបានជោគជ័យរបស់រដ្ឋវិចថូរៀ ដែលមាន ផ្នែកសំខាន់ៗចំនួនបី៖
- សភានៃរដ្ឋវិចថូរៀរបស់ប្រជាជាតិដំបូងដែលបង្កើតឡើងដោយប្រជាជាតិដំបូងដោយត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ។ ពួកគេនឹងផ្តល់យោបល់ ដល់សភា និងរដ្ឋាភិបាលរដ្ឋវិចថូរៀអំពីបញ្ហានានា របស់ប្រជាជាតិដំបូង ហើយធ្វើការសម្រេចចិត្តលើ បញ្ហាដែលប៉ះពាល់ដល់ប្រជាជាតិដំបូង។
- Nginma Ngainga Wara (Ng-in-ma Ng-eye-nga Wa-ra ជាពាក្យ Wadi Wadi) ផ្នែកថ្មីមួយដែលនឹង ត្រួតពិនិត្យលើរបៀបដែលរដ្ឋកំពុងរក្សាការប្តេជ្ញាចិត្ត
របស់ខ្លួននៅក្រោមកិច្ចព្រមព្រៀង "ការបិទគម្លាត" (ការប្តេជ្ញាចិត្តថ្នាក់ជាតិដើម្បីកែលម្អលទ្ធផលជីវិត
សម្រាប់ជនជាតិដើម Aboriginal និងប្រជាជន ជាអ្នកកោះ Torres Strait)។ - Nyerna Yoorrook Telkuna (Nyern-ah Yoo-rrook Terl-kun-ah ជាពាក្យ Wamba Wemba) ដែលជា ផ្នែកនិយាយការពិតផ្តោតលើការប្រាប់ពីប្រវត្តិសាស្ត្រ ការអប់រំការជាផ្សះ និងការផ្សះផ្សា។
Gellung Warl នឹងធ្វើប្រតិបត្តិការដោយឯករាជ្យពី រដ្ឋាភិបាល ប៉ុន្តែស្ថិតនៅក្រោមបទប្បញ្ត្តត្តិរបស់សភា។
វា នឹង មិន មាន អំណាច វេតូ (ប្រើសិទ្ឋិជំទាស់) ទេ—វា មិន អាច រារាំង ច្បាប់ ឬ គោលនយោបាយ នានាបាន ទេ។
វា នឹង ត្រូវ បានត្រួត ពិនិត្យ ដូច ទីភ្នាក់ងារ ឯករាជ្យ ផ្សេង ទៀតដែរ (ឧ. ដោយ ស្ថាប័ន សវនកម្ម អ្នកទទួលបន្ទុក អង្កេតបណ្ដឹងតវ៉ា 'Ombudsman')។
តើ Gellung Warl អាចធ្វើអ្វីបាន?
វាអាចបង្កើតបទប្បញ្ញត្តិ និងគោលការណ៍ណែនាំអំពីបញ្ហា នានាដែលប៉ះពាល់ដល់ប្រជាជាតិដំបូងដោយផ្ទាល់។ឧទាហរណ៍នានា រួមមាន៖
- បទប្បញ្ញត្តិអំពីរបៀបដែល "ការទទួលយកបាន ដោយសហគមន៍" ត្រូវបានកំណត់សម្រាប់ការ ស្របតាមភាពជាជនជាតិដើម
- តែងតាំងតំណាងប្រជាជាតិដំបូងទៅកាន់ក្រុមប្រឹក្សាបេតិកភណ្ឌជាក់លាក់មួយចំនួន
- គោលការណ៍ណែនាំសម្រាប់ការចែករំលែក ឬការជួញដូរសិទ្ធិលើទឹកដែលមានស្រាប់នៅក្នុង
ចំណោមប្រជាជាតិដំបូង - គោលការណ៍ណែនាំអំពីសុវត្ថិភាពវប្បធម៌នៅក្នុងឧស្សាហកម្ម និងវិស័យនានា
- បទប្បញត្តិផ្ទៃក្នុងសម្រាប់របៀបដែល Gellung Warl ខ្លួនឯងដំណើរការ។
គោលការណ៍ណែនាំទាំងនេះមិនមែនជាកំហិតទេ ហើយ មិនត្រូវមានទំនាស់ជាមួយច្បាប់រដ្ឋ ឬច្បាប់សហព័ន្ធដែល មានស្រាប់ទេ។
Gellung Warl នឹងជួយផ្តល់កំណែទម្រង់សន្ធិសញ្ញានានា ដូចជា៖
- ការប្រើប្រាស់កំណត់ត្រាសាធារណៈរបស់ Yoorrook Justice Commission នៅតាមសាលារៀននានា។
- ជួយដាក់ឈ្មោះកន្លែងនានា (ដូចជាទន្លេ និងសួនឧទ្យាន) ដោយប្រើឈ្មោះប្រពៃណី ជនជាតិដើមភាគតិច
- ការបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធប្រជាជាតិដំបូងដើម្បីស្ដារ ឬសាងសង់កន្លែងសហគមន៍នានា
- ដំណើរការព្រឹត្តិការណ៍ និងពានរង្វាន់ប្រជាជាតិដំបូង ដូចជា សប្ដាហ៍ NAIDOC និងបញ្ជីរាយកិត្តិយស ជនជាតិដើម Aboriginal។
អ្វីខ្លះដែលសន្ធិសញ្ញានឹងមិនធ្វើ
- ផ្លាស់ប្តូររដ្ឋធម្មនុញ្ញរដ្ឋវិថូរៀ ឬកុម្មិនវែល
- បង្កើតសភាថ្មីមួយក្នុងសភា
- ផ្លាស់ប្តូរច្បាប់ពន្ធ ឬផ្តល់ការទូទាត់ប្រាក់ជាបុគ្គលៗ
ហេតុអ្វីបានជាវាសំខាន់
សន្ធិសញ្ញាមានគោលបំណងនាំពលរដ្ឋវិចថូរៀឱ្យរួបរួមគ្នា ជួយយើងទាំងអស់គ្នាឱ្យយល់ដឹង និងគោរពប្រវត្តិសាស្រ្ត ជនជាតិដើម Aboriginal និងវប្បធម៌ដ៍រស់រវើក។
វា មិន មែន ទាក់ទងនឹង ការ ដក សិទ្ធិ របស់អ្នក ណា ម្នាក់ ទេ។
គោលដៅគឺថាពលរដ្ឋវិចថូរៀទាំងអស់មានឱកាសដូចគ្នា និងដើម្បីកសាងអនាគតដ៏ល្អប្រសើររួមគ្នា។

